ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀន ២នាក់ ត្រូ​វសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: នៅវេលាម៉ោង ២ និង៤០នាទីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានចុះល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ ដោយមកដល់ចំណុចកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ០២ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យទី១.ឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (មុខសញ្ញាជួញដូរ និងប្រើប្រាស់) និងទី២.ឈ្មោះ ស៊ឹម សាវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ពីរនាក់ជាបងប្អូនបង្កើត) (មុខសញ្ញា ប្រើប្រាស់)
វត្ថុតាងរឹបអូសរួមមាន ៖ ថ្នាំញៀនម៉្សៅក្រាមថ្លា ពណ៌ ស១២កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាម និតិវិធីច្បាប់៕

មតិយោបល់