ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់ បន្ទាប់ជិះម៉ូតូបុកកង់បីកំពុងឆ្លងផ្លូវ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយម៉ូតូបុកជាមួយរ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កើតហេតុកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសម្នាក់ជាជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងស៊េរីឌ្រីមសង់ឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-2905 ក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុបានបុកពេញទំហឹង ជាមួយម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BX-3705 បានបើកឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុវាស់វែង យកវត្ថុតាងទាំងសងខាងរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់