ព័ត៌មានជាតិ

បាត់ខ្លួនពីផ្ទះ២ថ្ងៃ ស្រាប់តែប្រទះឃើញសពអណ្ដែតទឹកស្លាប់

ក្រចេះ: មានករណីប្រទះឃើញសពបុរសម្នាក់ ស្លាប់អណ្តែតទឹក ក្នុងទឹកអូរមួយកន្លែង ស្ថិតនៅខាងក្រោយភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ និងបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី៤ សីហា គឺការស្លាប់បណ្តាលមកពីលក់ទឹក។

ជនរងគ្រោះឈ្មោះ ផ្លោក ណន អាយុ៦១ឆ្នាំ។

តាមការរៀបរាប់របស់ស្រ្តីឈ្មោះ ម៉ន ស្រាន អាយុ៣៥ឆ្នាំ ត្រូវជាកូនបង្កើត បានប្រាប់ឲ្យដឹងថា ឪពុកខ្លួន បានបាត់ពីផ្ទះតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ក្រោយពីបានដើរឆ្លងអូរទៅមើលទឹកស្រែ។

ក្រោយការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់