ព័ត៌មានជាតិ

គ្រាប់កាំភ្លើងចំរុះជិត៦០កេសត្រូវបានប្រទះឃើញក្នុងដីមួយកន្លែងក្បែរអូរព្រំដែនកម្ពុជាថៃ

បាត់ដំបងៈ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង៥០នាទី នគរបាលនៃអធិ ការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោក វរសេនីយ៍ទោ សារ៉េត វិសេដ្ឋ បានជីកគាស់ ក្នុងដីព្រៃមួយកន្លែងក្បែរអូរព្រំដែន ក្នុងចំ ណុច39TV 163 635 ស្ថិត ក្នុងក្រុមទី០៣ ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងខណ:ពេលដែល ប្រជាពលរដ្ឋកាប់គាស់ដីធ្វើចំការ បានប្រទះឃើញ កេសដែកដែលសង័្សយ ថាជាកេសគ្រាប់កាំភ្លើង។

ក្នុងសកម្មភាពគាស់កកាយដីនេះបានរកឃើញ យុទ្ឋភ័ណ្ឌជាសំណល់ពីសង្រ្គាមមានគ្រាប់កាំភ្លើងចំរុះចំនួន ៥៤កេសដែលក្នុងនោះមាន៖
– គ្រាប់កាំភ្លើងប្រភេទ RPK ចំនួន ០៩កេស
– គ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន ០១កេស
– គ្រាប់កាំភ្លើងប្រភេទ 12,7 ចំនួន ៤៤កេស
ក្រៅពីនោះមានគ្រាប់កាំភ្លើងជាច្រើនប្រភេទទៀតនៅក្នុងរណ្តៅដី ជ្រៅ ដែលសមត្ថកិច្ចនគរបាល មិនអាចជីកគាស់ដោយដៃ ទទេ និងមិនមានលក្ខណ: បច្ចេកទេសជំនាញច្បាស់លាស់ តែនគរបាល បានដាក់ខ្សែបម្រាមហាមប៉ះពាល់ និងបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់ម៉ីនកម្ពុជា CMAC ដើម្បី បន្តរុករកតាមជំនាញ ។

លោកវរសេនី យ៍ ទោ សារ៉េត វិសេដ្ឋ អធិការនគរ បាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា យុទ្ឋភ័ណ្ឌ ទាំង ៥៤កេសនេះ ស្ថិតនៅក្នុងដីយូរហើយ ដែលទំនងក្នុងអំឡុងពេលនៃសម័យសង្រ្គាមបង្ហូរ ឈា ម ពីអតីតកាល ហើយទីតាំងនេះស្ថិតនៅកៀក បំផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។ លោកបន្តថា តាម ប្រភពពីបងប្អូន(អតីតជាទាហ៊ាន) ដែលរស់នៅទីនេះពីពេលមុនធ្លាប់បាននិយាយថា មានទីកន្លែងផ្សេងទៀតក្នុងភូមិសាស្រ្តជាប់ព្រំដែន ជាចំណុចលាក់កប់យុទ្ឋភ័ណ្ឌពីអតិតកាល ហើយ រហូតមកដល់ពេលនេះ មិនអាចនៅចាំទីកន្លែងនោះដោយជាក់លាក់បានទេ ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ឋភ័ណ្ឌជាគ្រាប់កាំភ្លើងចំរុះទាំងនេះ មានតែគ្រាប់ប្រភេទ 12,7 ប៉ុណ្ណោះដែល អាចនៅប្រើ ប្រាស់បានខ្លះ ឯគ្រាប់កាំភ្លើងផ្សេងពីនេះមានសភាពពុកផុយប្រើការលែងកើត ទៅហើយ៕

 

មតិយោបល់