ព្រៃវែងៈ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១និង៤០នាទី រំលងអាធ្រាត្រ កំម្លាំង មន្ទីរយុត្តិធម៌ សហការជាមួយ កំលាំង មូលដ្ឋានកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៏ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បង្ក្រាបទល្មើសគ្រឿង
ញៀននៅ ចំណុចភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្ត ព្រៃវែង ។
ឃាត់ខ្លួនបានជនសង្សយ័ចំនួន០៣នាក់
១ឈ្មោះ ចាន់ រ៉ាម៉ាប់ ភេទប្រុសអាយុ១៩ឆ្នាំមុខរបកម្មករ រស់នៅភូមិថ្កូវ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង ។
២ឈ្មោះភាជ កក្កដា ប្រុសអាយុ១៥ ឆ្នាំរស់នៅភូមិថ្កូវ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង ។
៣ឈ្មោះ ផាន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌ស៩កញ្ចប់ទម្ងន់៥.០៥ក្រាម ទាំងសំបកថង់ ម៉ូតូចំនួន ០១គ្រឿង ទូរសព្ទ័ចំនួន០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួននៅអាវុធហត្ថ ខេត្ត ដើម្បីកសាងសំណុំរឿងតាម និតិវិធី៕
មតិយោបល់