ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ បានដាក់កូនក្នុងរទេះរុញ រួចអង្គុយបោកខោអាវក្បែរមាត់ស្រះ ត្រូវកូនដែលទើបតែមានអាយុ៧ខែ ដោលធ្លាក់ទឹកស្រះ លង់ស្លាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី ៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះក្រោយផ្ទះ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្មេងប្រុសដែលស្លាប់ខាងលើនេះ មានឈ្មោះ សំ វិចិត្រ ភេទប្រុស អាយុ៧ខែ បានលង់ទឹកស្លាប់ក្នុងខណៈម្តាយកំពុងបោកសម្លៀកបំពាក់ ហើយដាក់កូនអោយជិះរទេះលេង ស្រាប់តែក្មេងរងគ្រោះ ដោលទៅធ្លាក់ចូលស្រះទឹក លង់ស្លាប់តែម្តង។
បច្ចុប្បន្នសាកសពក្មេងខាងលើ កំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់