ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្ត បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងលើ

ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនមិន
មិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងលើ រងការខូចខាតបាក់ទ្រូងផ្លូវអស់មួយកង់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ២៨៩ ត្រង់ចំណុចមុខនឹងផ្សារទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តមួយគ្រឿង ម៉ាកស៊ីនីកា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-1058 បើកបរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណ:បើកមកដល់ចំណុចកើតហេតុ មិនដឹងថាជនជាតិចិននោះ គាត់ទើបតែចេញមកពីណានោះទេ បានបើករថយន្តយ៉ាងលឿន ស្រាបតែរេចង្កូតជ្រុលបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារ
ជើងរថយន្តម្ខាងឡើងលើ សំណាងល្អហើយ ដែលមិនមានអ្នករងគ្រោះថ្នាក់ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការវាសវែង ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់