ព័ត៌មានជាតិ

ឃើញឱកាសល្អ!! ម្ចាស់ចូលម៉ាតទុកសោក្នុងរថយន្ត ជនសង្ស័យលួចទៅបាត់ចុក្រោយ…

កំពតៈ ម៉ោងប្រមាណ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៥ សីហា ២០១៩ សមត្ថកិច្ចបានស្ទាក់ចាប់ចោរលួចរថយន្ត ១នាក់ និងរថយន្ត១គ្រឿង នៅរមណីយដ្ឋានទឹកឈូ ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។

ដំណើររឿង៖ ជនសង្ស័យឈ្មោះ សេង លាង ភេទប្រុស អាយុ ២៧ឆ្នាំ ទូរស័ព្ទ ០៨៦៤៤៥៥៣៤ កំណើតភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានទៅធ្វើកម្មករជាងដែកជាមួយក្រុមហ៊ុនចិននៅកំពង់សោម។

នៅម៉ោងប្រមាណ២១ ថ្ងៃទី៤ សីហា ២០១៩ ម្ចាស់រថយន្ត បានទុកសោនៅក្នុងរថយន្ត ចូលក្នុងផ្សារម៉ាត ទិញឥវ៉ាន់ ។ ឃើញមានឱកាសល្អ ជនសង្ស័យ សេង លាង បានលួចរថយន្តRX300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2T-4708 ជិះសំដៅមកកំពត ។
ក្រោមបញ្ជាផ្ទាល់ពីលោកស្នងការ គឺស្ទាក់ចាប់បានទាំងរថយន្ត និងជនសង្ស័យ ប្រគល់ឲ្យទៅសមត្ថកិច្ចខេត្តព្រះសីហនុ ចាត់ការតាមច្បាប់៕

មតិយោបល់