ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ សូមជួយ Share ដើម្បីលើកទឹកចិត្តគាត់! អគ្គិភ័យផ្ទុះធុងហ្គាស បណ្ដាលឲ្យមន្ត្រីប៉ូលិសផ្នែកអន្តរាគមន៍ស្នងការនគរបាលខេត្តសៀមរាបម្នាក់ រងរបួសធ្ងន់

សៀមរាបៈ នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ក្នុងហាងបញ្ជូលហ្គាសមួយកន្លែង បណ្ដាលឲ្យរងរបួសធ្ងន់មន្ត្រីប៉ូលិសម្នាក់ តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហួត មុនី ពិសាខ មុខរបរ ជាមន្រ្តីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ នៅក្នុងករណីខាងលើ។

មូលហេតុ៖ ផ្ទុះធុងហ្គាស។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕

មតិយោបល់