កំពង់ស្ពឺៈ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ស្ថិតក្នុងភូមិអំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឧដុង្គ សំរោងទង និង កម្លាំងនៃមន្ទីរយុត្តិធម៌ ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ទោ ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌ ដោយបានធ្វើការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ ពីបទឆបោក ដែលមានឈ្មោះ ដូចខាងក្រោម ៖
ទី១.ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានទីលំភូមិជើងស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ទី២.ឈ្មោះ តន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី៣.ឈ្មោះ ភោគ សានិន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំបូល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ
ទី៤.ឈ្មោះ ច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទី៥.ឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងជើង ស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដកហូតវត្ថុតាងរួមមាន៖
-ប្រាក់ដុល្លារ ចំនួន០៥ម៉ឺនដុល្លា
-អត្តសញ្ញាណបណ្ណ័០៤សន្លឹក
-កិច្ចសន្យាកក់ប្រាក់០១សន្លឹក
-លិខិតប្រគល់ ទទួលប្រាក់០១ សន្លឹក +លិខិតក្រុមហ៊ុន សុខ រដ្ឋា ខេមបូឌារប្រជីធី អ៊ិនវេសម៉ិនឯ.ក ០១សន្លឹក
-ឯកសារដី០១ច្បាប់ =០៦សន្លឹក ទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិត
នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
-រថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ស៊េរី២០០១ ស្លាក
លេខ ភ្នំពេញ 2Z-2321
-ទូរស័ព្ទ ដៃ០៨គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ បានបញ្ជូនមកបញ្ជាការ
ដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់៖ ជនទាំង៥នាក់នេះ បានយកដីអ្នកដទៃទៅលក់ ដោយម្ចាស់ដីបានដឹង ប្តឹងមកកម្លាំងជាក់ស្តែង ខណៈពេលកំពុងប្រគល់ប្រាក់៕
មតិយោបល់