ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទកាច់សោកម៉ូតូ

កំពត: ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទីព្រឹក ចោរកាច់សោកម៉ូតូមួយគ្រឿង នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

ម្ចាស់ម៉ូតូឈ្មោះ ឡុច ចាន់ណា ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុ។

ម៉ូតូម៉ាក ហុងដា C125 ស៊េរី2011 ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-1515 លេខតួលេខម៉ាស៊ីន 8552166 ។

ក្រោយទទួលបានព៌ត័មានភ្លាម សមត្ថកិច្ចឆែកផ្ទះសំណាក់ទាំងអស់នៅក្នុងស្រុកន្ទាយមាស គឺបានរកឃើញ ជនល្មើសឈប់បណ្តោះអាសន្ននៅផ្ទះសំណាក់ឈ្មោះយូអីង ឃ្លាតពីកន្លែងកើតហេតុ ប្រហែល ៥គីឡូម៉ែត្រ នៅក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ឃាត់បានជនសង្ស័យឈ្មោះ ខុម ចាន់ណាង ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងរឹបអូសបានម៉ូតូជនរងគ្រោះវិញ៕

មតិយោបល់