ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់បងប្អូន ដែលបានបាត់ម៉ូតូដូនភិនភាគខាងក្រោមអាចទំនាក់ទំនងមកកាន់….

ភ្នំពេញ: ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ បង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យមួយចំនួនពីបទលួចចំនួន ០៤ករណី ឃាត់ខ្លួនចំនួន ០៥នាក់ ប្រុស០៣នាក់ ដកហូត បានម៉ូតូបានចំនួន០៦គ្រឿង

បានប្រគល់ម៉ូតូជូនជនរងគ្រោះចំនួន ៣គ្រឿង និងនៅសេសសល់ចំនួន០៣គ្រឿងទៀតរួមមាន៖
១-ម៉ូតូម៉ាក KTM Duke ពណ៌ស-លាយខ្មៅ អត់ស្លាកលេខ ដែល មានលេខតួ: 009744 លេខម៉ាសី: 793702033 ។
២-ម៉ូតូម៉ាក Suzuki Nex ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 1V-1918 លេខតួនិងលេខម៉ាស៊ី: 349800 ។
៣-ម៉ូតូម៉ាក Honda Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-5712 លេខតួ: 5105131 លេខម៉ាស៊ីន: 3105131 យើងកំពុងប្រកាសស្វែងរកម្ចាស់។

ប្រសិនបើបងប្អូនបាត់ម៉ូតូ ដូចភិនភាគបានបញ្ជាក់ពីខាងលើ អាចទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៦០៤ ២៨២ និង០៧៨ ៩២២ ៨២៨ ឬមកផ្ទាល់នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

មតិយោបល់