ផ្ទះ ព័ត៌មានជាតិ រវល់ទៅផឹកបណ្ដ...

រវល់ទៅផឹកបណ្ដាលឲ្យចោរចូលសំងំចាំលួចទ្រព្យសម្បត្តិក្នុងផ្ទះ

0

កណ្ដាល: កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី ចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ករណីប៉ុនប៉ងលួច ។

ជនរងគ្រោះឈ្មោះ ប៊ុន គីមស្រស់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប នៅភូមិឃុំកើតហេតុ។
ជនសង្ស័យ ០២ នាក់ ១.ឈ្មោះតុន ស៊ុយទ្រី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)
២.ឈ្មោះ យ៉យ យុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(រត់គេចខ្លួន)

សភាពរឿងហេតុ៖ កន្លងមកជនរងគ្រោះធ្លាប់ចោរចូលលួចលុយអស់ចំនួន ៨០ម៉ឺនរៀល នៅថ្ងៃកើតហេតុជនរងគ្រោះបានដើរទៅផឹកស៊ីនៅផ្ទះមិត្តភក្រ្តិ ហើយជនសង្ស័យទាំងពីរនាក់បានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនរងគ្រោះក្នុងផ្ទះ ពេលកំពុងធ្វើសកម្មភាពលួច
ជនរងគ្រោះដើរត្រឡប់ចូលផ្ទះវិញស្រាប់តែឃើញ ជនសង្ស័យទាំងពីរសំងំក្នុងផ្ទះ ជនរងគ្រោះ បានចាប់ឃាត់ខ្លួនជនសង្ស័យបាន១នាក់ហើយ
ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី បន្តចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់៕

មតិយោបល់