ព័ត៌មានជាតិ

បុរសម្នាក់គំរាមសម្លាប់ម្ដាយក្មេក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​ ១១ និង ៣០នាទី កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រឡាចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគម្រាមសម្លាប់ ភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ឡាច ផល្លា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះឈ្មោះ លូង លី ភេទស្រី អាយុ ៥៨ ឆ្នាំ (ម្ដាយក្មែក)

មូលហេតុ៖ មានទំនាស់ពាក្យសម្ដី។

វត្ថុតាងដកហូតបាន៖ ពូថៅចំនួន១។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ៕

មតិយោបល់