បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវង៉ុក) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩នឹង០០នាទី នៅចំណុចព្រៃឫស្សី ក្រុមទី០៥ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម សារ៉ាត់ ហៅច្រមុះធំ ភេទប្រុស អាយុ ៥៨ឆ្នាំ បានប្រើប្រាស់កាំបិតខ្វែវង៉ុកកាប់ទៅលើជនរងគ្រោះឈ្មោះ គិ គូ ហៅ ខេមរៈ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ បណ្ដាលឲ្យរងរបួសក្បាលចំនួន៨កន្លែង ដៃខាងស្ដាំចំនួន២កន្លែង រងរបួសធ្ងន់។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ គិ គូ ពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ទៅកាប់កូនឈើយកមកធ្វើរោងស្នាក់នៅពេលកំពុងកាប់កូនឈើខ្លួនខឹងជនរងគ្រោះយូរហើយនឹងរឿងធ្វើម្ហូបហូបបាយក៏យកកាំបិត ខ្វែវង៉ុកកាន់ដៃឆ្វេងកាប់ទៅលើជនរងគ្រោះពីក្រោយខ្នងបណ្ដាលឲ្យរងរបួសធ្ងន់។
បច្ចុប្បន្នជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំរៀង និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់