ព័ត៌មានជាតិ

បុរសវ័យ៣៥ឆ្នាំ ផឹកស្រាស្រវឹង បានចងកធ្វើអត្តឃាត នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ផឹកស្រាស្រវឹងវង្វេងបាត់ស្មារតី រត់ទៅចងកសម្លាប់ខ្លួន នៅចំណុចដើមព្រីង ក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ករណីនេះកើតឡើង កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២០ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លឹម ង៉ែត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ បានផឹកស្រាស្រវឹងជោកជាំ ខណៈមកដល់ផ្ទះជនរងគ្រោះ មិនបានបរិភោគបាយទឹក ជាមួយក្រុមគ្រួសារនោះឡើយ រួចគេចខ្លួនពីផ្ទះបាត់ ម្តាយជនរងគ្រោះមិនអើពើជាមួយកូនរបស់ខ្លួន ដោយគិតថាទំនង គាត់ដើរទៅផឹកស្រាទៀតទេដឹង មួយសន្ទុះក្រោយ គាត់ក៏ដើរទៅក្រោយផ្ទះប្រទះឃើញជនរងគ្រោះ ចងកនឹងខ្សែនីឡុងជាប់នឹងដើមព្រីងមួយដើម បណ្តាលឲ្យស្លាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក រួចក៏ផ្តល់ព័ត៌មានជូនដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។

លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ លឹម ង៉ែត ពិតជាបានសម្រចចិត្តបញ្ចប់ជីវិតរបស់ខ្លួន នៅនឹងដើមព្រីងក្រោយផ្ទះរបស់គាត់ នៅត្រឹមអាយុ៣៥ឆ្នាំនេះតែម្តង សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់