ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់នៅឃុំដងពែង

កោះកុង: កាលពីថ្ងៃទី ៤ ខែ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៤និង៣០នាទី ល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បង្ករដោយរថយន្ត បុកនឹងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា ។
រថយន្ត Lexus RX 300 ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2AV 6736 បើកបរដោយឈ្មោះ សាន ម៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល មុខរបរ អ្នកបើកតាក់ស៊ី ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៍បានបុកនឹងម៉ូតូ Air blade ពណ៍ត្រាវ គ្មានស្លាកលេខ ពេញមួយទំហឹង បើកបរដោយឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ ៣៩ ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងខាងឆ្វេង បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យស្រុកស្រែអំបិល ចំណែកឯវត្ថុតាង យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរងចាំធ្វើការដោះស្រាយ ៕

 

មតិយោបល់