កំពង់ស្ពឺៈ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ពានអូរគគី ស្ថិតនៅលើផ្លូវជាតិលេខ៤ នៅបង្គោលគីឡូមែត្រលេខ (PK) 106+800 បានទទួលរងគ្រោះដោយសារទឹកហូរ ផ្តាច់ដីក្បាលស្ពាន ដែលធ្វើឲ្យបាក់បង្កាន់ដៃស្ពាន ដោយសារមានភ្លៀងធ្លាក់ជោកជាំជាប្រចាំច្រើនថ្ងៃជាប់ៗគ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការ ទប់ស្កាត់ ដោះស្រាយ និងជួសជុលជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមយោគយល់អធ្យាស្រ័យ!!!




មតិយោបល់