ព័ត៌មានជាតិ

មុខសញ្ញា ប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់វាយយកម៉ូតូ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ កាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១០ និង ០០ នាទី កម្លាំងជំនាញការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្លូវបេតុងគ្មានលេខ ខាងក្រោយក្រសួង បរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា(ប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់វាយយកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ចាប់តាមដីការ ០៣ )។
បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធីមានឈ្មោះ ៖
១-ឈ្មោះ ហែម មករា ហៅ បាក់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-មានទីលំនៅផ្ទះលេខN១០៨ ផ្លូវសុធារស ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

-ករណី ទី១ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា(ប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់វាយយកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍SCG ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២៨ «ឆ១» ដ.ច.ន ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ចេញដោយលោក ហម ម៉េងសែ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ

ករណី ទី២ ពីបទ លួច (ឆក់ទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ ផ្លូវសុធារស ក្រុម១២ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១៧១ «យ» ដ.ច.ន ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៦ ចេញដោយលោក ម៉េង តួនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ

ករណី ទី៣ ពីបទ លួច (ឆក់ទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ ផ្លូវសុធារស ក្រុម១២ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៣១ «ប» តព្រ ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៥ ចេញដោយលោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ

២-ឈ្មោះ សុខ ឧត្តម ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-មានទីលំនៅផ្ទះមិនចាំលេខលេខ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុងគ្មានលេខ ខាងក្រោយក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១០និង ០០ នាទី

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់