ត្បូងឃ្មុំៈ ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់របើកដំបូលផ្ទះទាំងស្រុង កាលពីវេលាម៉ោង១៦និង២០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុក-ខេត្តត្បូងឃ្មុំ។
ហេតុការណ៍នេះ បណ្តាលឲ្យផ្ទះរបស់ម្ចាស់ ឈ្មោះ ទេព ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ របើកដំបូលផ្ទះទាំងស្រុង (ផ្ទះថ្មប្រក់ស័ង្គសីទំហំ៥×៧ម៉ែត្រ) តែមិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្សឡើយ។
កំលាំងនគរបាលអន្តរាគមន៍នឹងចុះជួយប្រក់ដំបូលនៅថ្ងៃនេះ៕
មតិយោបល់