ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ការកែតម្រូវអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលចាក់បានពីអាយុ ១៨ឆ្នាំឡេីង (មិនមែនពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នោះឡេីយ

ក្រសួងសុខាភិបាល ការកែតម្រូវអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលចាក់បានពីអាយុ ១៨ឆ្នាំឡេីង (មិនមែនពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នោះឡេីយ៖

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាប
ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) សម្រាប់ចាក់ដល់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ១៨ឆ្នាំ ទៅដល់អាយុ៥៩ឆ្នាំទេ។ គ.វ.ក.១៩ សូមអភ័យទោសចំពោះបញ្ហាកំហុសបច្ចេកទេសដែលមាននៅក្នុងសេចក្តីជូនព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលបានអំពាវនាវដល់សាធារណជនមានអាយុចាប់ពី១៨ឆ្នាំ ទៅដល់៥៩ឆ្នាំ មកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC)នៅតាមទីតាំងដែលបានកំណត់។

គ.វ.ក ១៩ សូមខន្តីអភ័យទោសពីសំណាក់សាធារណជនទាំងអស់ចំពោះកំហុសបច្ចេកទេសដោយអចេតនានេះ និងសូមអំពាវនាវម្តងទៀតដល់លោកអុំ ពូ មីង ពុក ម៉ែ បងប្អូន និងក្មួយៗទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលជាក្រុមដល់វេនទទួលវ៉ាក់សាំង សូមអញ្ជើញទៅទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមទីតាំងដែលបានកំណត់ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើងពីការរាតត្បាតជំងឺកូវីដ-១៩។

មតិយោបល់