ព័ត៌មានជាតិ

ស្ពានឈើកាត់ព្រែកទឹកសាប ឆ្លងចេញ ចូលពេលនេះកំពុង

ព្រះសីហនុ: ស្ពានឈើកាត់ព្រែកទឹកសាប ឆ្លងចេញ ចូលភូមិតាលះក្នុងឃុំរាម ស្រុកព្រៃនប់ រាល់ថ្ងៃមានពលរដ្ឋ កម្មករ កម្មការីនី សិស្សានុសិស្សឆ្លងចេញចូលច្រើន។ ប៉ុន្មានថ្ងៃនេះក្រោយមានភ្លៀងខ្លាំង ទឹកព្រែកក៍ជោរជន់ឡើងដល់ក្តារស្ពាន ដែលមិនសូវរឹងមាំផងនោះ ពលរដ្ឋប្រាប់ថាពេលឆ្លងម្តងៗភយ័ខ្លាច ប៉ុន្តែចាំបាច់ត្រូវតែឆ្លង ដោយសារមិនមានផ្លូវវាងជំនួស។ ជុំវិញបញ្ហានេះ មន្ត្រីមូលដ្ឋានថ្លែងថា នេះជាស្ពានឈើឆ្លងព្រែកតែមួយគត់សម្រាប់ពលរដ្ឋឆ្លងចេញ ចូលក្នុងភូមិតាលះដែលសាងសង់សម្រាប់ឆ្លងបណ្តោះអាសន្ននិងបានអំពាវនាវឲ្យពលរដ្ឋបណ្តាក់គ្នាឆ្លង កុំឆ្លងផ្តុំគ្នា ដើម្បីការពារខ្លាចមានគ្រោះថ្នាក់ ជាពិសេសក្មេងៗ ពេលដើរឆ្លងត្រូវតែមានមនុស្សចាស់នៅជាមួយ៕

 

មតិយោបល់