ព័ត៌មានជាតិ

ហាយលេនឌ័រ ផ្លាកលេខភ្នំពេញ 2AH-4531 រេចង្កូតធ្លាក់ផ្លូវ បុកបង្គោលស្រាបៀរហ្គេនស្បឺត បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តហាយលេនឌ័រ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតធ្លាក់ផ្លូវ បុកបង្គោលប៉ាណូក្រុមហ៊នស្រាបៀរហ្គេនស្បឺត បណ្តាលឲ្យក្រឡាប់ រងការខូចខាត នៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយលេនឌ័រ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AH-4531 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត ឲ្យរងការខូចខាត ។ ចំណែករថយន្តបង្កបានក្រឡាប់ បណ្តាលឲ្យរងការខូចខាត ។ នៅក្នុងរថយន្តបង្កនោះ គេឃើញមានបុរស២នាក់ រងរបួសផងដែរ ។ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ វាស់វែងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាល រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់