ព័ត៌មានជាតិ

ប្រទេស​ណា​ដែល​ទិញ​ប្រេង​ពី​ក្រុម​អ៊ីស្លាម​ផ្តាច់​រដ្ឋ នឹង​ក្លាយជា​សត្រូវ​អាមេរិក

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់​អូបា​ម៉ា បាន​ប្រកាស់​ថា​និង​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​ណា​បុគ្គល​ណា​បាន​ទិញ​ប្រេង​ពី​ក្រុម​អិស្លាម​បង្កើត​រដ្ឋ IS នៅក្នុង​ប្រទេស​ស៊ី​រី​និង​អី​រ៉ាក់​។​
​ច្បាប់​ដាក់​ទណ្ឌកម្ម​នឹង​កាត់ផ្តាច់​រាល់​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជា​មួយ​អាមេរិក​និង​ធានា​គា​ជាច្រើន​ផ្សេងទៀត​នៅ​លើ​ពិភពលោក ព្រម​ទាំង​ក្រុមហ៊ុន កណ្តល​ទៀត​ផង ប្រសិនបើ​ប្រទេស​ណា​ឬ​បុគ្គល​ណា​បាន​ទិញ​ប្រេង​ពី IS ។​
​ក្រៅពី​នេះ​អាមេរិក​ក៏​បាន​ខិតខំ​ទប់ស្កាត់​ប្រាក់ចំណូល​របស់ ក្រុម IS តាម​ច្រក​ផ្សេងៗ​ដូចជា ផ្តាល់ប្រាក់​លោះ ដោះដូរ​ចំណាប់ខ្មាំង​ដែល​ពួកគេ​ចាប់​ទៅ​។ ទាំងនេះ​ជា​ការខិតខំ​របស់​អាមេរិក ដើម្បី​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​ក្រុម​អិស្លាម​ថយចុះ​។ បច្ចុប្បន្ន​ក្រុម​IS រក​ប្រាក់ចំណូល​បាន​រហូត​ដល់​ទៅ​១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ទើប​ជួយ​ក្រុម​នេះ​បង្កើន​កម្លាំង​និង​សព្វាវុធ​វាយប្រហារ​គ្រប់ទឹសទី​។​មេរិក​លោក​David Cohen បាន​បញ្ចាក់​ថា IS ដណ្តើម​បាន​ការគ្រប់គ្រង​តំបន់​យ៉ាង​ធំ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អី​រ៉ាក់ ក្រុម​នេះ​និង​បង្កើន​ការវាយប្រហារ​គម្រាមកំហែង​ដល់​អាមេរិក​និង​សម្ព័ន្ធមិត​ប្រសិនបើ​មិន​ទប់ស្កាត់​ពី​ពេល​នេះ​ទៅ​។​

​ជា​រៀងរាល់​ខែ​ក្រុម​IS រក​បាន​ប្រាក់​ចំណូល​រាប់​សិប​លាន​ដុល្លារ តាមរយ​ការលក់​ប្រេង ប្រាក់​លោះ​ចំណាប់ខ្មាំង ។ លើ​លពី​នេះ​ទៅទៀត​នៅ​មាន​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តកស្តម ជួយ​ពី​ក្រោយ ឧប្បធ​ម្ម​ដល់​ក្រុម​នេះ​ទៀតផង​។​

​លោក Cohen បន្តទៀតថា បច្ចុ​ប្ប​រដ្ឋាភិបាល​អាមេរិក​និង​សម្ព័ន្ធមិ​ត្ត​កំពុង​ពិភាគ្សា​ស្វែងរក​វិធីសាស្ត្រ​ទប់ស្កាត់​ក្រុម​IS ពី​សេស​ប្រភព​ចំណូល ។ គេ​បាន​ដឹងថា​ក្រុម​IS បាន​លក់​ប្រេង​យ៉ាង​ច្រើន​នៅ​ទីផ្សា​ងងឹត​ក្នុង​ប្រទេស​ស៊ី​រី​និង​អី​រ៉ាក់ ក្នុងនោះ​មាន​ការជួយរ​ដូរ​ចូល​ទឹកដី​ទួរគី​ទៀតផង​។​ពិភពលោក​ទាំងមូល​មិន​ទាន់​រក​ចម្លើយ​ឃើញ​នៅ​សំណួរ​សួរថា តើ​អ្នកណា ប្រទេស​ណា បាន​ទិញ​ប្រេង និង​លក់​សព្វាវុធ​ទៅឲ្យ​ក្រុម IS សម្រាប់​បង្កើត​ទឹកដី​អ៊ិស្លាម ?
​តាម​តួលេខ​របស់​ក្រុម​ស្រាវជ្រាវ​ស្តី​ពី​សព្វាវុធ​ដែល​រឹបអូស​បាន​ក្រោយ​ការវាយប្រហារ​ទៅលើ​ក្រុម IS នៅ​ភាគខាងត្បូង​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី​បង្ហាញឲ្យឃើញថា មាន​ប្រភព​ផ្គត់ផ្គង់​សព្វាវុធ​ជាច្រើន​ទៅឲ្យ​ក្រុម IS ។​

​ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​សព្វាវុធ Conflic armament research បានឲ្យដឹងថា មាន​ប្រភេទ​សព្វាវុធ និង​គ្រាប់​ជាង​១.៧០០ ដែល​ក្រុម IS ដណ្តើម​យក​ពី​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក ហើយ​អាវុធ​ទាំង​នោះ​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ផ្តល់​ជំនួយ​ទៅឲ្យ ក្រុម​ប្រឆាំង​នៅ​ស៊ី​រី និង អ៊ីរ៉ាក់ ។​លោក James Bevan អគ្គនាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ CAR បាន​និយាយ​ទៅកាន់​សារព័ត៌មាន​New York times ថា ក្រុម IS បាន ដណ្តើម​យក​សព្វាវុធ​ពី​ឃ្លាំង​សព្វាវុធ​នៅ​ប្រទេស​ស៊ី​រី និង នៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​អាវុធ​ទាំងនោះ​ភាគច្រើន​ផលិត​នៅ​ក្នុង​ប្រទេស​អាមេរិក និង​រុស្ស៊ី ព្រម​ទាំង​ប្រទេស​មួយចំនួន​ទៀត​នៅ​មជ្ឈឹម​បូ​ព៌ា ។​

​ការវាយប្រហារ​កន្លង​មក​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​បង្ហាញឲ្យឃើញថា ការវាយប្រហារ​តាម​ដែនអាកាស​មិន​គ្រប់គ្រាន់​ក្នុង​ការរារាំង​ក្រុម IS រុល ទៅ​មុខ​នោះ​ឡើយ ។ ទាំងនោះ​បាន​បង្ហាញថា ក្រុម​នេះ​មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សព្វាវុធ​សម្បូណ៌​បែប តាមរយៈ​ការដណ្តើម​គ្រប់គ្រង​អណ្តូងប្រេង​នៅ​អ៊ីរ៉ាក់ ។ តើ​ប្រេង​ទាំង​នោះ​លក់​ទៅ​ឲ្យ​អ្នកណា ប្រទេស​ណា ?​លោកស្រី Jana hybaskova អគ្គ រដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ាក់​ថា បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​មួយចំនួន​បាន​ទិញ​ប្រេង​ពី ក្រុម IS ។ ប៉ុន្តែ​លោកស្រី​មិន​បាន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ថា​ប្រទេស​ណាមួយ​នោះ​ឡើយ ។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០៣ ក្នុង​រយៈពេល​៦​ខែ អ៊ីរ៉ាក់​លក់​ប្រេង​បាន​២​ពាន់​លាន​ដុល្លារ ក្នុង​លក្ខខណ្ឌ​ពលរដ្ឋ​ជា​អ្នកទទួលបាន​ប្រាក់ចំណូល ។ រដ្ឋាភិបាល សា​ដាម ហ៊ូ​សេន បាន​បង្កើត​បណ្តាញ​ពិសេស ឲ្យ​ពលរដ្ឋ​លក់​ប្រេង​ខុស​ច្បាប់​តាម​ព្រំដែន អាច​នាំ​មក​នៅ​ទឹកប្រាក់​រហូតដល់​ទៅ​១១​ពាន់​លាន​ដុល្លារ​ឲ្យ​រដ្ឋា​ភិ បាល សា​ដាម ហូ​សេន ។ ដូច្នេះ​ក្រុម IS អាច ប្រើប្រាស់​វិធីសាស្ត្រ​ខុស​ច្បាប់​តាម​របប​ចាស់​របស់​អី​រ៉ាក់ គឺ​អាច​លក់​ប្រេង​បាន​ច្រើន រក​ប្រាក់​ចំណូល​រាប់លាន​ដុល្លារ​មក​ឲ្យ​ក្រុម​ខ្លួន ។​
​បច្ចុប្បន្ន មាន​បណ្តាញ​លក់​ប្រេង​ខុសច្បាប់ ឬ​ប្រេង​គេច​ពន្ធ​មាន​ពី​បណ្តាញ​នៅ​ព្រំដែន​ទួរគី ។ មួយវិញទៀត​ប្រេង​ដែល​ក្រុម IS លក់​ទៅឲ្យ​ទួរគី​មានតម្លៃ​ទាប​ជាង​ច្រើន ទើប​ទាក់ទាញ​បាន​ក្រុម​អ្នកទិញ​ប្រេង​ខុសច្បាប់​បាន​យ៉ាងច្រើន ។ ទីបំផុត ប្រេង​ទាំងនោះ​ត្រូវបាន​នាំ​ចូល​ទៅ​កាន់​តំបន់​អីរ៉ុប តាមរយៈ​ការទិញ​ប្រេង​ពី​ទួរគី​របស់​អឺរ៉ុប ដោយ​មិនដឹងថា ជា​ប្រេង​របស់​ក្រុម IS នាំ​ចូល​ខុសច្បាប់​ទៅកាន់​ទួរគី​ឡើយ ។​ទាំងនោះ​ហើយ​ទើប​ក្រុម​អ៊ិស្លាម​មានកម្លាំង​គ្រប់គ្រាន់​សម្រាប់​ពង្រីក​ទឹកដីរ​បស់​ខ្លួន និង​ទប់ទល់​ការវាយប្រហារ​ពី​លោកខាងលិច ៕​
IS

មតិយោបល់