ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យគ្រូបង្រៀន និងក្មេងស្រីសិស្សសាលារបួសធ្ងន់ស្រាល

តាកែវ: នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី ស្ថិតនៅលើផ្លូវក្រាលកៅស៊ូគ្មានលេខ ភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ម៉ូតូមួយគ្រឿងម៉ាក ហុងដា C១០០ ស៊េរីឆ្នាំ១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១B.៧៨២៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស រងរបួសធ្ងន់ ដែលបើកបរមកពីទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា​ C១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ ១HJ.៦៨៧២ បើកបរដោយឈ្មោះ ប៊ុត ណុល ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន នៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបមនុស្សស្រីម្នាក់ពីក្រោយឈ្មោះ ឈៀ ស្រីផាត អាយុ ១៤ឆ្នាំ នៅ ភូមិឃុំជាមួយគ្នា មុខរបរសិស្ស (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងលកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់