ព្រះសីហនុៈ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ ចំណែកភាគីខាងរថយន្តបានបើករត់គេច ហើយភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ និងភាគីខាងរថយន្តនៅឡើយ កំពុងស្រាវជ្រាវបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់