ភ្នំពេញ៖ កំពូលតារាចម្រៀង ចាស់វស្សា ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត ត្រូវបានគេចាត់ចូលជាតារាចម្រៀងប្រុស ដែលទទួលបានការគាំទ្រច្រើនជាងគេ ក្នុងអាជីពសិល្បៈនាពេលបច្ចុប្បន្ន ។ ជាមួយភាពល្បីល្បាញនេះ និយាយអំពីតម្លៃខ្លួនវិញ ក៏កប់ពពក ខណៈដែល ឱក សុគន្ធកញ្ញា និងសុគន្ធ នីសា ជាតារាចម្រៀងស្រី មានតម្លៃខ្លួននាំមុខគេផងដែរនោះ ។
រយៈពេល ៣ ឆ្នាំ ដែលមិនបានប្រារព្ធពិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីបសំពះព្រះខែ រំឭកគុណដល់ព្រះគង្គារ ក៏ដូចជាវិរៈភាពកងទ័ពជើងទឹកការពារមរណៈភាពដែនទឹក បានធ្វើឲ្យតារាចម្រៀងស្រីប្រុស ជាច្រើន ខាតប្រាក់រាប់ម៉ឺនដុល្លារ ពីការចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍ ប្រគុំតន្ត្រីក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកកន្លងមក ។
ថ្ងៃនេះយើងនឹងបង្ហាញទិន្នន័យ តារាប្រុសស្រីល្បីៗ ៤ ដួងខាតទឹកប្រាក់ រាប់ម៉ឺនដុល្លារ ៖
ជាធម្មតា ព្រាប សុវត្ថិ តម្លៃ សម្តែងនៅភ្នំពេញ ចាប់ពី ២៥០០ ដល់ ៣០០០ ដុល្លារ ដែលជាតម្លៃខ្លួនខ្ពស់ជាងគេ ហើយការខាតបង់សម្តែង ៣ ឆ្នាំ ក្នុងពិធីបុណ្យអ៊ុំទូក មិនតិចជាង ៨១០០០ ដុល្លារ នេះគិតត្រឹមតែ មួយថ្ងៃ សម្តែង ៣ កន្លែង ។ តែ បើ១ថ្ងៃសម្តែង ២ ក្រុមហ៊ុនវិញ ស្មើ ២ កន្លែង ខាតបង់ប្រាក់ ៥៤០០០ ដុល្លារ ក្នុងរយៈពេល ៣ ឆ្នាំ។
ខេមរៈ សិរីមន្ត អាកខានសម្តែងបុណ្យអ៊ុំទូក ៣ ឆ្នាំ គិតសាច់ប្រាក់ខាត មិនតិចជាង ៦២១០០ ដុល្លារ ខណៈដែលសម្តែង ៣ សូរ្យ ក្នុង ១ថ្ងៃពិធីបុណ្យអ៊ុំទូក រយៈពេល ៣ ឆ្នាំ តែបើសម្តែង ២ សូរ្យ វិញ គឺ ខាត ៤១៤០០ ដុល្លារ ខណៈដែលតម្លៃខ្លួន ២៣០០ ដុល្លារ ។
ឱក សុគន្ធកញ្ញា មានតម្លៃខ្លួន ១៨០០ ដុល្លារ សម្រាប់ការសម្តែងតាមរោងប្រគុំតន្ត្រីនានា ក្នុងរយៈពេល ៣ ឆ្នាំនេះ នាងក៏ខាតទឹកប្រាក់ ជាង ៤៨៦០០ ដុល្លារ នេះបើគិតការសម្តែង ១ថ្ងៃ ៣ សូរ្យ ក្នុងកម្មវិធីបុណ្យអ៊ុំទូក តែបើសិនជាង ២សូរ្យវិញ គឺខាត ៣២៤០០ ដុល្លារ ។
កញ្ញា សុគន្ធនីសា មានតម្លៃខ្លួនប្រហាក់ប្រហែល និង សុគន្ធកញ្ញា ផងដែរ គឺ ១៥០០ ដុល្លារ ការអាកខានបុណ្យ ៣ ឆ្នាំបានធ្វើឲ្យនាងខាតបង់មិនស្ទើនោះទេ គឺទំហំសាច់ប្រាក់ជាង ៤០៥០០ ដុល្លារ ក្នុងរយៈពេល ៩ ថ្ងៃ ស្មើ ៣ ឆ្នាំនៃពិធីបុណ្យអ៊ុំទូក ដោយគិតការសម្តែង ៣ សូរ្យ ក្នុង១ថ្ងៃ ។ តែបើគិតតែ ការសម្តែង ២សូរ្យវិញ គឺ ខាត ២៧០០០ ដុល្លារ អាមេរិក ។
សូមបញ្ជាក់ថា តម្លៃដែលផ្តល់ឲ្យនេះវាគ្រាន់តែជាតម្លៃប្រហាក់ប្រហែល ឬលើសពីនេះទៅទៀត ក៏អាចថាបានដែរ៕
មតិយោបល់