ត្បូងឃ្មុំៈ ការប្រកាសតាមចាប់ខ្លួនជនទាំង ២នាក់ ពាក់ព័ន្ធពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងតាមដីកាលេខៈ ៤៣៥ ដ.ច.ន និងលេខៈ ៤៣៦ ដ.ច.ន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
មុខសញ្ញា២នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងតាមបណ្ដាខេត្តជាប់ព្រំប្រទល់ ពេលនេះផែនការងារនគរបាល ព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សូមធ្វើការប្រកាស ស្វែងរកចាប់ខ្លួនជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងជនត្រូវចោទម្នាក់ទៀតឈ្មោះ ឃាត វិចិត្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់៖ នគរបាលខេត្តត្បូងឃ្មុំ ថែមទាំងប្រកាសជូនរង្វាន់លើកទឹកចិត្ត ប្រសិនបើបងប្អូនស្គាល់អត្តសញ្ញាណជនត្រូវចោទខាងលើ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមធ្វើការទំនាក់ទំនងលោកស្នងការរងដោយផ្ទាល់តាមរយៈទូរសព្ទលេខៈ ០៨៨ ៨៩៤៥ ៩៣៥, ០១២ ៩៤៥ ៩៣៥ រហូតឈានដល់ការចាប់ខ្លួន ផែនការងារនគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ចំនួន៥០០ដុល្លារ ៕
មតិយោបល់