ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ចំពោះឱសថស្ថាន អនឡាញ ខេមបូឌា Page លក់វ៉ាក់សាំងឆ្កែឆ្កួតគ្មានច្បាប់ពីក្រសួងសុខាភិបាល

ភ្នំពេញៈ សូមជួយផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយផង ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានហាមឲ្យឈប់ប្រើប្រាស់ ឬលក់វ៉ាក់សាំង២ប្រភេទ ១-Abhayrab, ២-INDIRAB គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល កំពុងផ្សព្វផ្សាយលក់តាមបណ្តាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ ឱសថស្ថាន អនឡាញ Page និងតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងសុខាភិបាលអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវប្រមូលវ៉ាក់សាំងទាំង២ មុខខាងលើយកមកកម្ទេចចោល និងរកមុខជនខិលខូច ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះវ៉ាក់សាំងខាងលើនេះ អាចបណ្តាលឲ្យខូចគុណភាព និងប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។

វ៉ាក់សាំងត្រឹមត្រូវគឺ:
១-Abhayrab មានលេខបញ្ជិកា CAM R3 4354 IV-08 នាំចូល និងចែកចាយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឌីភីហ្វាម៉ា ខូអិលធីឌី
២-INDIRAB មានលេខបញ្ជិកា CAM R1 0376 IV-12 នាំចូល និងចែកចាយដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ វ៉េក ហ្វាម៉ា ឯ.ក។
សូមពិនិត្យឲ្យបានច្បាស់លាស់នូវចំណុចខុសគ្នាដូចរូបភាពខាងក្រោម៖

មតិយោបល់