សៀមរាប: នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួល បានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ និងដោយមានការឯកភាព ពីលោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ បានឃាត់ និងធ្វើការអប់រំណែនាំ ម្ចាស់ម៉ូតូ០១គ្រឿង ដែលបំពាក់ បំពង់ស៊ីម៉ាំង ខុសបច្ចេកទេស នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ឲ្យយកបំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណៈបច្ចេសទេសដើមវិញ ។
យុវជនជាម្ចាស់ម៉ូតូ ខាងលើនេះ បន្ទាប់ពី មន្ត្រីនគរបាលមូលដ្ឋានធ្វើការអប់រំណែនាំ ហើយសាមីខ្លួនបានយក បំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណៈបច្ចេសទេសដើមវិញហើយនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរួមជាមួយម៉ូតូផងដែរ៕
មតិយោបល់