តាកែវៈ នៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាសចំនួន១៥ នាក់ មានរថយន្ត០៤គ្រឿង ម៉ូតូ០៣គ្រឿង
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ករណីខាងលើនេះ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឆែម ធា ( ហៅ វ៉ូ ) ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន៖
– ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) បានចំនួន ២៩កញ្ចប់ (ធំ០៣ តូច២៩) ទម្ងន់១៤៩,៣១ក្រាម( ថ្លឹងទាំងសម្បកថង់)
-ទូរសព្ទចំនួន០១គ្រឿង ( ម៉ាកវីវូ ) ។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនទិញថ្នាំញៀនពីរឈ្មោះ សូរិន ( ហៅយួន) ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅម្ដុំស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយបានការអនុញ្ញាតពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ចទៅស្រុកកោះធំ ខេត្តកណ្ដាល ដឹកនាំដោយលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកកោះធំ ខេត្តកណ្ដាល ។
លទ្ធផល៖ ចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ី សូរិន ( ហៅយួន) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ
រស់នៅ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ដកហូតវត្ថុតាងរួមមាន៖
– ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន )ចំនួន១៧កញ្ចប់ទម្ងន់៣៣០,៦៦ក្រាម (ថ្លឹងទាំងសម្បកថង់)
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២
– សម្ភារៈសេពថ្នាំញៀននិងសម្ភារៈវេចខ្ចប់មួយចំនួន (ចូក០២)
– ទូរសព្ទដៃ ចំនួន០២ ម៉ាកអិនចុចពិល( ជនសង្ស័យលោតចូលទៅក្នុងទឹក ទូរសព្ទខូចទាំង០២) ។
– ដាវដែកចំនួន០១ ។
នៅចំពោះមុខ ជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ។ ជំនាញបានធ្វើតេស្តបឋម ចំពោះមុខជនសង្ស័យ លទ្ធផលតេស្ត មានចេញពណ៌ត្នោត លឿងទុំ ដូចមានក្នុងគីមី ពិសោធន៍ពិតប្រាកដមែន ។ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់