ព័ត៌មានជាតិ

កូនប្រុសថៅកែ លក់គ្រឿងសំណង់ម្នាក់ ត្រូវរថយន្តកិនស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ: កាលពីវេលាម៉ោង ០៩និង៤០នាទីព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ បង្កដោ យរថយន្តមួយគ្រឿងដឹកគ្រឿងសំណង់ កិនក្មេងប្រុស ស្លាប់ នៅភូមិក្រាំងតាតន ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកបើកបរមានឈ្មោះ ផៃ ផា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្មករស៊ីឈ្នួលបើកឡាន ឲ្យឈ្មោះ ឆាង ធំ ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរថៅកែ លក់គ្រឿងសំណង់។

រថយន្តបង្ក ម៉ាកទីតាន់ ទម្ងន់ ១តោនកន្លះ ពណ៌ខៀវ ស្លាកលេខសៀមរាប 2A-1369 មានបំពាក់ដង ស្ទូចពីលើ បើកចូលទៅក្រោយផ្ទះ ក្នុងល្បឿនយឺតៗ ស្របពេលនោះ ក៏មានក្មេងប្រុសឈ្មោះ គ្រុយ សៀក ម៉េង អាយុ២០ខែ ជាកូនរបស់ឈ្មោះ ឆាង ធំ “ថៅកែ ” ដើរចូលរថយន្ត ហើយត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុតៃកុងរថយន្ដ ចុះរត់គេចខ្លួនបាត់ ចំណែកសពក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ករណីខាងលើនេះ ឪពុកម្ដាយក្មេងរងគ្រោះ មិនបានប្ដឹងផ្ដល់ នោះទេ៕

មតិយោបល់