ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោង) នៅស្រុកកោះធំ

កណ្ដាលៈ នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោង) ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់
នៅចំណុចចម្ការស្វាយព្រែកបែក ភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យទី១ឈ្មោះ ថេង ធីនៀត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ ទី២ឈ្មោះ ថន សុខហ៊ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។

សម្ភារចាប់បានរួមមានម៉ូតូ ១៩គ្រឿង
១/ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ០៦គ្រឿង ៖ពាក់ស្លាកលេខ កណ្ដាល 1P-1996 ០១គ្រឿង(2014), ភ្នំពេញ 1CF-2168 ០១គ្រឿង(2014) ,ភ្នំពេញ1CL-3314 ០១គ្រឿង(2014) ,កណ្ដាល 1P-7317 ០១គ្រឿង (2015),កណ្ដាល 1U-0876(2016) និងភ្នំពេញ 1HM-3979
២/ ម៉ាកហុងដាស៊ូមមើ អ៊ិច ០១គ្រឿង ពណ៌ស្វាយ ពាក់ស្លាកលេខភ្នំពេញ 1GP-8248 (2018)
៣/ម៉ាកហុងដាឃ្លីក(Click) ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FV-6577
៤/ម៉ាកហុងដាគប់ជ្រុង ០៤គ្រឿង C70 ពណ៌ទឹកប៊ិច ស្លាកលេខ កណ្ដាល1E-1861 ០១គ្រឿង, C70 ពណ៌ទឹកប៊ិច ស្លាកលេខ តាកែវ 1B-5502 ០១គ្រឿង , C70 ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ០១គ្រឿង និងC50 ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ០១គ្រឿង។
៥/ម៉ាកហុងដាគប់មូល ០១គ្រឿង C70 ពណ៌ទឹកប៊ិច ស្លាកលេខ ក-8727 កធ១ ០១គ្រឿង, C50 ពណ៌ទឹកប៊ិច ស្លាកលេខ ខ-3257ភព១ ០១គ្រឿង, C50 ពណ៌ស្លែ ស្លាកលេខ កណ្ដាល 1B-8893 និង C50 ពណ៌ខៀវ គ្មានស្លាកលេខ ០៣គ្រឿង
៦/ម៉ាកហុងដាឆាលី ពណ៌ត្រួយចេក ពាក់ស្លាកលេខ ទ-9746 ភព១ ០១គ្រឿង
៧/កង់០៣គ្រឿង
៨/ប្រាក់រៀល ២៣,០០០៛
៩/ចានអាប៉ោង ចំនួន០២ ,គំរបអាប៉ោង ០២ , កាបូបដាក់មេអាប៉ោង ០១ , កម្រាលលេខអាប៉ោង ០២ផ្ទាំង និងមេអាប៉ោង ០៣គ្រាប់
១០/ជញ្ជីង ចំនួន០១ , ស្គុតរំជើងមាន់ ០៤ដុំ ,ខ្សែ គោរុំ ព័ទ្ធសង្វៀនមាន់ ០១ដុំ និងបង្គោលឬស្សី ០៥ដើម ។

ដំណើររឿដំបូង៖ កាលពីពេលវេលាកើតហេតុខាងលើ ដោយមានការផ្ដល់ព័ត៌មានពីមហាជនល្អ អំពីសកម្មភាពលេងល្បែងខាងលើនេះ កម្លាំងនគរបាលស្រុកកោះធំ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសង (ជល់មាន់ និងបាញ់អាប៉ោង) មួយកន្លែងនៅចំណុចកើតហេតុ ចាប់យកវត្ថុតាងខាងលើ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនអស់ជាច្រើននាក់ ខណៈដែលសមត្ថកិច្ច នគរបាលចុះទៅដល់ ឃាត់ខ្លួនបានតែ ០២នាក់ ឈ្មោះ ថេង ធីនៀត និង ថន សុខហ៊ត ខាងលើនេះ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនសង្ស័យ ដែលរត់គេច ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់