ព័ត៌មានជាតិ

កម្លាំងនគរបាលសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត

តាកែវ: នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង១០នាទីរសៀល ដោយ អនុវត្ត តាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញ ពីសំណាក់ លោកស្នងការ នគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើង បង្ក្រាបករណីចោរលួចរថយន្តមួយករណី នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦១-៦២ ស្ថិតនៅក្នុងភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យបានមួយម្នាក់ឈ្មោះ ជួន វី ឡា ភេទប្រុស អាយុ ២៩ឆ្នាំ ទីកន្លែងកំណើតនៅភូមិយាយអុក ឃុំជ្រាំងម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពលួចរថយន្ត ម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2AA-6339 របស់ ឈ្មោះ ឡោ ប៊ុនថេង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណ:ពេលដែលគាត់ទុករថយន្ត នៅក្រោយផ្ទះ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវីធី៕

មតិយោបល់