ស្វាយរៀងៈ កាលពីវេលាម៉ោង ០១និង ៤០នាទីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ មានករណីចោរមួយក្រុម ចូលលួចលុយផ្ទះវេរវីងមួយកន្លែង ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកស្វាយទាប។
ម្ចាស់វីងឈ្មោះ ដួង រ៉ា អាយុ ៣៤ឆ្នាំ មុខរបរ លក់គ្រឿងចាប់ហួយ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ម្ចាស់វីង មិនបាននៅផ្ទះនោះទេ គឺទៅទារលុយគេ ហើយចំណែកប្តីវិញ ទៅទិញការ៉ូបាត់ ទុកឲ្យកូននៅផ្ទះម្នាក់ឯង។
ដោយពេលជនសង្ស័យ ធ្វើសកម្មភាពនោះ គឺមានបុរសម្នាក់ ឌុបគ្នាជាមួយស្ត្រីម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងសេ១២៥ អត់ចាំស្លាកលេខ បានមកឈប់រកទិញខារ៉ាបាវ ហើយប្រើល្បិចឲ្យលុយម្តង ៦០០០រៀល ម្តង៤០០០រៀល ដើម្បីពន្យាពេល និងមានម៉ូតូមួយគ្រឿងទៀត ជិះគ្នា២នាក់ មកឈប់ខាងកើតផ្ទះ។
ខណៈដែលក្មេង កំពុងលើកយកខោរ៉ាបាវឲ្យជនសង្ស័យនោះ មានបុរសម្នាក់ បានដើរតាមខាងកើតផ្ទះ ធ្វើសកម្មភាពលួចលុយ ដែលទុកក្នុងរោងសុវត្ថិភាព (រោងផ្ទេរប្រាក់វីង) រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួចបាត់អស់។
ក្រោយកើតហេតុ ជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ច ចុះធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាតាមកាមេរ៉ា៕
មតិយោបល់