ភ្នំពេញៈ កាលពីវេលាម៉ោង២ និង ១៥នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ចតរថយន្ដនៅមុខហាងលីហួរវេលុយ ត្រូវម្ចាស់ហាងស្ដីឲ្យ និងទាត់១ជើង បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចផ្លូវច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមការអះអាងពីម្ចាស់ហាងលីហួរវេលុយ បាននិយាយថា មុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដមួយគ្រឿងម៉ាក RANDE RDVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-8228 មកចតពីមុខហាងរបស់គាត់ ពេលនោះគាត់ក៏បានចេញទៅប្រាប់ថា កុំយករថយន្ដមកដាក់មុខហាងនេះ កន្លែងរកស៊ី តែម្ចាស់រថយន្ដ បាននិយាយថា «នេះជាផ្លូវសាធារណៈ» ខឹងនិយាយគ្នាមិនស្ដាប់ ទ្រាំមិនបានក៏បានទាត់១ជើង បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ដោតទ្បែកខាងម្ចាស់រថយន្ដវិញ បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានបើករថយន្ដមកចតនៅពីមុខហាងលីហួរវេលុយ ដើម្បីដកលុយ នៅធនាគារABA ក៏ត្រូវម្ចាស់ហាងស្ដីឲ្យ និងទាត់គាត់១ជើង។
ក្រោយកើតហេតុ សមត្ថកិច្ចខាងអាវុធហត្ថខណ្ឌមានជ័យ បានចុះមកដល់ទីតាំងខាងលើ រួចនាំភាគីទាំងពីរទៅអាវុធហត្ថខណ្ឌ ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕
មតិយោបល់