ព័ត៌មានជាតិ

Chelsea បន្តទាក់ទង Kounde និងព្យាយាមលក់ Zouma

បរទេស៖ ក្លឹបតោខៀវ Chelsea កំពុងតែព្យាយាមក្នុងការសម្រេចឲ្យបានការដោះដូរមួយចុងក្រោយទៀតសម្រាប់រដូវក្តៅនេះប៉ុន្តែជឿជាក់ដែរថាក៏នឹងត្រូវចាំបាច់ដោះលែងកីឡាករមួយចំនួនខ្លះដើម្បីអាចប្រមូលលុយបានជោគជ័យ។

The Goal បានសរសេរថា Chelsea មកដល់ពេលវេលានេះទៅហើយគឺកំពុងនៅតែធ្វើការទាក់ទងជាមួយនឹងកីឡាករឆ្នើម Jules Kounde របស់ក្លឹប Sevilla នៅលើយខណៈដែលខ្លួនក៏កំពុងប្រកាសលក់កីឡាករខ្សែការពារ Kurt Zouma ចេញផងដែរ។

West Ham ដែលជាក្លឹបមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដូចគ្នានោះត្រូវបានគេដឹងថាបានឈានទៅដល់ការព្រមព្រៀងគ្នាជាពាក្យសំដីរួចហើយដើម្បីផ្ទេរ Zouma ចេញពី Stamford Bridgeក្នុងតម្លៃខ្លួនប្រមាណជា២៦លានផោន។

Chelsea បានតាមទាក់ទងជាមួយនឹង Kounde ជាយូរមកហើយប៉ុន្តែនៅមិនទាន់ធ្វើការទាក់ទងជាផ្លុវការជាមួយនឹង Sevilla នៅឡើយទេគឺត្រូវរងចាំរហូតដល់មានកញ្ចប់ប្រាក់គ្រប់គ្រាន់ប៉ុន្តែការទំនាក់ទំនងជាមួយនឹងភ្នាក់ងារកីឡាករនៅតែបន្តមាននៅឡើយ៕

មតិយោបល់