ពោធិ៍សាត់ៈ ដោយរថយន្តម៉ាក HYUNDAI(រថយន្តក្រុង) បើកធ្លាក់ផ្លូវទៅស្ដាំបួងចង្កូតមកលើផ្លូវវិញ ជ្រុលគៀររថយន្ដម៉ាក TOYOTA ច្រាសទិសគ្នា
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២០នាទីពេលថ្ងៃត្រង់ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦២-១៦៣ ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
១- រថយន្តបង្កម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-5558 ធ្វើចរាចរណ៍ពីលិចទៅកើត អ្នកបើកបរ (អញ្ញតជន) រត់គេចខ្លួនបាត់
២- រថយន្តរងគ្រោះម៉ាក TOYOTA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4746 ធ្វើចរាចរណ៍ពីកើតទៅលិច អ្នកបើកបរឈ្មោះ ឈួន ចក់ អាយុ ៤៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះ ស៊ឹម សៀសំណាង អាយុ ១៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅក្រុងភ្នំពេញ (រួមដំណើររថយន្តTOYOTA)រងរបួសស្រាល ជនរងគ្រោះឈ្មោះ អឿន ចន្ទវិទូ អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅខេត្តបាត់ដំបង (រួមដំណើររថយន្តTOYOTA) រងរបួសស្រាល
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយករថយន្ដទាំង២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាតិបណ្តុះបណ្តាល ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់