ព័ត៌មានជាតិ

កំលាំងចំរុះ ចុះត្រួតពិនិត្យ ទីតាំងផលិតទឹកសុទ្ធ និងតែបៃតងតាវ៉ាន់ ពុំមានច្បាប់អាជីវកម្ម

ភ្នំពេញៈ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែរស្ងួតចុងទីភ្នំពេញបានចូលរួមជាមួយ គណៈកម្មាធិការ( គ ប ផ ក ) និងកំលាំងចំរុះ ចុះត្រួតពិនិត្យ ទីតាំងផលិត ដបទឹកបរិសុទ្ធ ទឹកបរិសុទ្ធ និងចែកចាយទំនិញ ពុំមានច្បាប់ ស្ថិតនៅទីតាំង ភូមិចំរើនផល ផ្លូវ បេតុង សង្កាត់ បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យើងបានត្រួតពិនិត្យជាក់ស្តែងបានរកឃើញ ទឹកសុទ្ធម៉ាក តាវ៉ាន់ ចំនួន៥៤០ កេស (ក្នុងស្រុក) តែបៃតងតាវ៉ាន់ចំនួន ៦០០ កេស Ta wan white Grape ចំនួន៤៩០កេស (នាំចូលពីប្រទេសថៃគ្មានច្បាប់ ) ទីតាំងផលិតពុំមានច្បាប់អាជីវកម្មគ្រប់គ្រាន់ ។
ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងសំរេចអោយផ្អាកទីតាំងខាងលើជាបណ្តោះអាសន្ន ហើយអញ្ជើញម្ចាស់ទីតាំងទៅធ្វើកិច្ចសន្យានៅ គ ប ផ ក និងធ្វើច្បាប់អោយបានត្រឹមត្រូវឡើងវិញ៕

 

មតិយោបល់