ព័ត៌មានជាតិ

ដកកាំភ្លើងបាញ់ច្រើនគ្រាប់ នៅលើស្ពានអាកាសស្ទឹងមានជ័យ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ: មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅលើស្ពានអាកាសស្ទឹងមានជ័យ បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃពុធទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកលុចស៊ីស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង រួចឡើងលើស្ពានអាកាសស្ទឹងមានជ័យ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែដកកាំភ្លើងបាញ់មេឃ ៣ទៅ៤គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កំពុងធ្វើដំណើរ បន្ទាប់មកជនបង្ក បានបើករថយន្តគេចខ្លួនបាត់ បន្សល់ទុកសំបកគ្រាប់ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ រួចបានរកឃើញសំបកផ្ទុះចំនួន១គ្រាប់ យកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់