ព័ត៌មានជាតិ

៣នាក់ព្រួតម្នាក់ ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៨ និង ១០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សា។

ជនរងគ្រោះឈ្មោះ ផល សុភា រស់នៅភូមិក្បាល២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ សេង គីមម៉េង ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២/ឈ្មោះ ពៅ សុខអាន ភេទប្រុស អាយុ ១៧ ឆ្នាំ។
៣/ឈ្មោះ លន់ ពីទីលីហួរ ភេទប្រុស អាយុ ១៦ ឆ្នាំ។
អ្នកទាំង០២នាក់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបាន៖ កាំបិតចំនួន០២ដើម។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់