ព័ត៌មានជាតិ

ពិតជាខ្លាំងមែន!! ឃើញកម្លាំងជំនាញតាមប្រម៉ាញ ជនសង្ស័យជិះម៉ូតូចូលឡាន

ក្រចេះ: សកម្មភាពបង្រ្កាបមុខសញ្ញាឃាតកម្មសម្លាប់ប្រពន្ធ នៅភូមិអូរឬស្សី ក្រុងក្រចេះ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ៦និង៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរសហការ ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលក្បាលដំរី ដឹកនាំដោយលោក ណយ ស៊ីថាច អធិការរង អធិការដ្ឋាននគរបាលស្រុកសំបូរ បានតាមប្រម៉ាញ់មុខសញ្ញាសង្ស័យខាងលើ លុះដល់ចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះតាមបណ្តោយផ្លូវជាតិលេខ៧ កម្លាំងចាប់បានមុខសញ្ញាខាងលើ ក្នុងពេលមុខសញ្ញាកំពុងជិះម៉ូតូរត់គេចពីកម្លាំង។

សូមបញ្ជាក់៖ ពេលនោះមុខសញ្ញាព្យាយាមជិះម៉ូតូបញ្ចូលរថយន្ត តែដោយអ្នកបើកបររថយន្តព្យាយាមបញ្ជារថយន្តគេចចេញទើបរួចផុតពីគ្រោះថ្នាក់។

ជនសង្ស័យមានឈ្មោះ សំ សុភ័ក្រ្តា (ហៅភ័ក្រ) អាយុ ៣១ឆ្នាំ នៅភូមិអូរឬស្សី ក្រុងក្រចេះ ពេលនេះកម្លាំងបានប្រគល់មុខសញ្ញា ទៅជំនាញក្រុងក្រចេះដើម្បីចាត់ការបន្ត៕

មតិយោបល់