ភ្នំពេញៈ កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលំ ចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីរំលោភសេពសន្ថវៈលើអនិតិជន បង្កឡើងដោយជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ ម៉េង ឌឿន ភេទប្រុអាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ប្តឹងដោយឈ្មោះ ស៊ា សុភី ភេទស្រីអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ ត្រូវជាបងស្រីជនរងគ្រោះ។ ដោយឡែកជនរងគ្រោះ ឈ្មោះ ស ស ណភេទស្រីអាយុ១៤ឆ្នាំ ស្នាក់នៅជាមួយបង ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕
មតិយោបល់