ព័ត៌មានជាតិ

បុរស្រវឹងខួបម្នាក់ ដឹងថាខ្លួនមានជំងឺកាមរោគ បែរគិចខ្លី ធ្វើអត្តឃាតសម្លាប់ខ្លួន

សៀមរាប: នៅវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មានករណីបុរសស្រវឹងខួបម្នាក់ បានគិតខ្លីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួនឯង) នៅលើដើមជ្រៃ ស្ថិតនៅចំណុច ក្រុមទី១៣ភូមិ វត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ស៊ុម សុវណ្ណ នាថ ភេទប្រុស អាយុ ៣៣ឆ្នាំ មុរបរកម្មករសំណង់ មានស្រុកកំណើតភូមិអំពិល ឃុំពង្រអំពិល ស្រុកចុងកាល ខេត្តឧត្តរមានជ័យ មកស្នាក់នៅបណ្តោះ អាសន្នបន្ទប់ជួលភូមិវត្ត័ស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានចង.កនឹងខ្សែលីឡុង ពណ៌ស ជាប់នឹងដើមជ្រៃក្រិម ដែលមានកម្ពស់ប្រហែល ៤ម៉ែត្រ។

តាមការស្រាវជ្រាវ និងសាកសួររបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនៃការធ្វើអត្តឃាតនេះ ដោយសារជនរងគ្រោះ មានជំងឺកាមរោគ (កើតស្វាយ)។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណីនៅវត្តស្វាយ៕

មតិយោបល់