ព័ត៌មានជាតិ

រថយន្ត៣ គ្រឿងបុកប៉ះគ្នា នៅផ្លូវជាតិលេខ៤ បណ្ដាលឲ្យរងការខូចខាត មិនទាន់ដឹងមានអ្នករងរបួសប៉ុន្មាននាក់ទេ

ព្រះសីហនុ: (ព័ត៌មានបឋម) មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបុកប៉ះគ្នា នៅផ្លូវជាតិលេខ៤ ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ជិតស្ពានកំពង់សីលា ក្នុងនោះមានរថយន្តស្ទូច រថយន្តដឹកប្រេង និងរថយន្ត៥៧០។

ករណីនេះ មិនទាន់ដឹងមានអ្នករងរបួសប៉ុន្មានទេ ហើយមូលហេតុ ក៏មិនទានដឹងនោះទេ។

កើតហេតុវេលាម៉ោងប្រហែល ១ រសៀលថ្ងៃ៧ ខែសីហា ឆ្នាំ២០១៩ ដោយភ្លាមៗផងដែរ សមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់