កណ្ដាលៈ នៅវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួច ត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស៊្រុន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិ-ឃុំកើតហេតុ ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះជាវ រុន ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។
សម្ភារៈចាប់យក៖ កូនសោ ១ចង្កោមមាន ៧កូន ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោ ទ្វារបន្ទាប់រួចដេក នៅក្រោមផ្ទះក្រៅបន្ទប់ ដោយយកកូនសោដាក់ក្រោមពូក រួចដេក លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះភ្ញាក់ឡើង បានឃើញជនសង្ស័យ ពួនក្រោមគ្រែ ទើបចាប់បាន រួចរាយការណ៍មកសមត្ថកិច្ច ។
តាមចម្លើយជនសង្ស័យ បានសារភាពថា ដំបូងខ្លួនបានចូលបើកទូររើកកាយ រកលុយនៅផ្ទះក្បែរនោះមួយ ដោយពុំឃើញមានលុយ ទើបខ្លួនចូលមកផ្ទះមួយទៀត លួចបានកូនសោបន្ទប់មួយចង្កោម ដែលទុកក្រោមពូកក្បាលដំណេក ហើយក៏ដើរទៅរកបន្ទប់ ទុកម៉ូតូពេលកំពុងតែចាក់សោ មិនទាន់បានផង ត្រូវម្ចាស់ភ្ញាក់ទាន់ ទើបខ្លួនរត់ចូលពួនក្រោមគ្រែ ហើយក៏ត្រូវចាប់ខ្លួនបានតែម្តង ។
កន្លងមកជនសង្ស័យធ្លាប់ចូលលួចផ្ទះជនរងគ្រោះបាន២ លើក យកបានទូរស័ព្ទ២គ្រឿង និងលុយមួយចំនួនឯផ្ទះអ្នក ភូមិនៅក្បែរៗនោះ ជនសង្ស័យបានលួច យកលុយនិងទូរស័ព្ទជាច្រើនលើក ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់