ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ថានការណ៍រាងធូរស្រាលបន្តិច ក្រោយពី CNRP ដង្ហែក្បួនយកញត្តិទៅដាក់នៅព្រះបរមរាជវាំង

ភ្នំពេញៈ ក្បួនរថយន្តចំនួន២៣គ្រឿងរបស់តំណាងរាស្ត្រ CNRP ដែលសមត្ថកិច្ចបើកច្រកឱ្យយកញត្តិពីទីស្នាក់ការនៅចាក់អង្រែនោះ បានទៅដល់ព្រះបរមរាជវាំងហើយនៅម៉ោង៤រសៀលនេះ ទោះបីមានការរារាំងទប់ស្កាត់ និងការប៉ះសំដីគ្នាជាមួយក្រុមគាំទ្រចំណាត់ការតុលាការយ៉ាងក៏ដោយនោះ។

ទន្ទឹមនឹងនោះ អ្នកតំណាងព្រះមហាក្សត្របានចេញមកទទួលយកញត្តិពីក្រុមអ្នកតំណាងរាស្ត្រទាំង២៣រូបនោះហើយ នាម៉ោងជាង៤រសៀលនេះ។ រហូតមកដល់ម៉ោងនេះ តាមសេចក្តីរាយការណ៍មកថា កម្លាំងគាំទ្រចំណាត់ការតុលាការ និងកម្លាំងគាំទ្រលោក កឹម សុខា ចាប់ផ្តើមបំបែកគ្នាខ្លះៗហើយ ដោយពុំមានកើតហេតុការណ៍ប៉ះទំង្គិចគ្នានោះទេ។

នៅមុននេះបន្តិចដែរ លើកំណាត់ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបើកឲ្យធ្វើចរាចរណ៍វិញហើយ បន្ទាប់ពីបិទជាង៣ម៉ោងរួចមកនោះ។ ខណៈនេះ ក្រុមតំណាងរាស្ត្រដែលយកញត្តិទៅដាក់នៅព្រះបរមរាជវាំងនោះ បានចាកចេញពីព្រះបរមរាជវាំងវិញហើយ ដោយធ្វើដំណើរទៅកាន់ស្នាក់ការគណបក្សនៅចាក់អង្រែវិញ ដើម្បីបន្តការងារមួយចំនួនទៀត។

អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្សលោក ទូច ណារ៉ុថ បានប្រាប់អ្នកសារព័ត៌មានថា “ក្នុងនាមសមត្ថកិច្ចគ្មានអ្វីរីករាយជាងការទប់ស្កាត់ភាគីទាំងសងខាងបានជោគជ័យ ដោយសារភាគីទាំងសងខាងមិនមានប៉ះទង្គិចគ្នាទេ គ្រាន់តែប៉ះពាក្យសំដីគ្នាបន្តិចបន្តួចប៉ុណ្ណោះ”

https://youtu.be/ug5TIsCH_jc

photo_2016-05-30_16-39-00photo_2016-05-30_16-39-06photo_2016-05-30_16-39-51photo_2016-05-30_16-39-58photo_2016-05-30_16-42-51photo_2016-05-30_16-43-07photo_2016-05-30_16-43-11

មតិយោបល់