ព័ត៌មានជាតិ

Update៖ រន្ធត់!! រថយន្តហ៊ីយ៉ានដាយពន្លះរថយន្តក្រុមហ៊ុនតេលាបន្តទៅបុករថយន្ត land cruiser នៅខេត្តព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាចរាចរណ៍ ចំណុចគីឡូម៉ែត្រ១៣០-១៣១ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្តចំនួន ៣គ្រឿងបុកគ្នា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១០នាទី។

បង្កដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0499 មានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្ត ព្រះសីហនុ លុះមកដល់ចំនុចខាងលើបានរ៉េចង្កូតចូលទៅបុករថយន្តមួយគ្រឿងម៉ាក international ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8208 (ក្រុមហ៊ុនតេលា) បើកបរដោយឈ្មោះ ស៊ឹម ចាន់ធឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទិសដៅផ្ទុយគ្នា បន្ទាប់មករថយន្តក្រុមហ៊ុនតេលាជ្រុលចង្កូតមកឆ្វេងជ្រុលទៅបុករថយន្ត land cruiser ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សែម សុភ័ក្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងទិសដៅផ្ទុយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញ បានអូសទាញយករថយន្តចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ដល់អ្នកដំណើរ៕

មតិយោបល់