ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនបុរសម្នាក់ ពីបទលួចនេសាទត្រីឆ្លងដែនខុសច្បាប់ ក្នុងប្រទេសឡាវ

ស្ទឹងត្រែង: នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានទទួលពលរដ្ឋខ្មែរចំនួនម្នាក់ ពីនគរបាលអន្តោប្រវេសន៍ឡាវ។

សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរនោះ មានឈ្មោះ មី ចាន់ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលត្រូវបានសមត្ថកិច្ចឡាវឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចកោះឬស្សី (ប្រទេសឡាវ) ពីបទលួចនេសាទត្រីឆ្លងដែនខុសច្បាប់ ក្នុងប្រទេសឡាវ។ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ហើយឲ្យគាត់វិលត្រលប់ទៅផ្ទះវិញ៕

មតិយោបល់