កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះល្បាតក្នុងមូលដ្ឋាន រួចបានចុះបង្ក្រាបទីតាំងការខារ៉ាអូខេ យីហោ ជីន ជន លួចបើកផ្ទុយពីសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅតាមផ្លូវ សហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមនុស្សជាង១០០នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ច បានឃុំខ្លួននៅក្នុងទីតាំងខារ៉ាអូខេនោះបណ្ដោះអាសន្នសិន ដើម្បីមានវិធានការបន្តទៀតនៅពេលព្រឹក ដោយបានចាក់សោរ និងមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅយាមកាម ទាំងមុខទាំងក្រោយផងដែរ ។ តែម៉ោង៣ទាបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ស្រាប់តែ ជ្រួលច្របល់លែងស្ដាប់សមត្ថកិច្ច លែងខ្លាចដំបងឆក់ ក៏នាំគ្នាគាស់ទ្វារសំរុកចេញបាត់អស់ទៅ។
មតិយោបល់